ឡានអគ្គិសនី SUV ៧កៅអីរបស់ Kia សាកពេញ ជិះបានជិត ៥០០គ.ម

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញតម្លៃពេញសម្រាប់រថយន្តអគ្គិសនី SUV កៅអីបីជួរម៉ូដែល EV9 រួចមក ពេលនេះ Kia ប្រចាំនៅអាមេរិក បានបង្ហាញអំពីរយៈចម្ងាយបើកបរប៉ាន់ស្មាននៃរថយន្ត ជាតួលេខដែលមានអតិថិជនរំពឹងចង់ដឹង។ Kia បាននិយាយថារយៈចម្ងាយបើកបរនេះគឺខ្ពស់ជាងការប៉ាន់ស្មានកន្លងមកសម្រាប់រថយន្ត EV9 ទាំង៥ប្រភេទដែលនឹងមានលក់លើទីផ្សារ។ ក្នុងនោះ Kia EV9 Light Long Range RWD អាចបើកបរបានចម្ងាយ ៤៨៩គីឡូម៉ែត្រ ជាមួយកង់ទំហំ ១៩អ៊ីញ មកជាស្តង់ដារ។ ចំណែក EV9 Wind AWD និង EV9 Land AWD ដែលប្រើម៉ូទ័រអគ្គិសនីភ្លោះ មានប្រើកង់ទំហំ ១៩អ៊ីញ មានចម្ងាយបើកបរប៉ាន់ស្មានប្រមាណ ៤៥០គីឡូម៉ែត្រ ខណៈដែល Kia EV9 GT-Line ដែលប្រើកង់ទំហំ ២១អ៊ីញ មានចម្ងាយបើកបរ ៤៣៤គីឡូម៉ែត្រ និងប្រភេទ  Kia EV9 Light RWD ដែលប្រើអាគុយតូច ៧៦,១kWh … Continue reading ឡានអគ្គិសនី SUV ៧កៅអីរបស់ Kia សាកពេញ ជិះបានជិត ៥០០គ.ម